លោកតា ឡែម រឿន ជាអាចារ្យយោគីដ៏ល្បីក្នុងតំបន់អង្គរ ខេត្តសៀមរាប 01,Nov,2023
លោកតា ឡែម រឿន គឺជាអាចារ្យយោគីម្នាក់ល្បីក្នុងតំបន់អង្គរ។ អាចារ្យយោគីគឺជាអាចារ្យដែលចេះរៀបចំកិច្ចនានាក្នុងពិធីបុណ្យបូជាសព និពិធីបុណ្យបញ្ចុះធាតុ ព្រមទាំងអាចារ្យ៤នាក់ទៀត គឺអាចារ្យភ្លុក ជាអាចារ្យជំនួយដល់អាចារ្យយោគី សម្រាប់ជួយក្នុងកិច្ចពិធីបុណ្យសព។
នៅតំបន់អង្គរ ខេត្តសៀមរាប ការរៀបចំពិធីបុណ្យសព បូជាសព ឬ រំលាយសព មានកិច្ចពិធីជាច្រើន និងប្រព្រឹត្តទៅចំនួនច្រើនថ្ងៃរហូតដល់៧ថ្ងៃ។ ពិធីនេះក៏ត្រូវការចំណាយធនធានច្រើនណាស់ដែរ ដូច្នេះហើយអ្នកស្រុករស់នៅក្នុងតំបន់អង្គរច្រើនរៀបចំពិធីនេះរួមជាមួយគ្នា ក្នុងពេលជាមួយគ្នា ដែលមានពេលខ្លះសពរហូតដល់៦០ ទៅ ៧០សព ក៏មានដែរ។