ទាញព្រ័តក្នុងពិធីឆ្លងចេត្រ 01,Nov,2023
ការទាញព្រ័ត ឬ ពិធីទាញព្រ័ត គឺជាកិច្ចពិធីមួយក្នុងចំណោមកិច្ចពិធីនានាក្នុងពិធីឆ្លងចេត្រ ដែលគេច្រើនធ្វើពិធីទាញពត្រ័សម្រាប់កិច្ចចុងក្រោយបង្អស់ ក្នុងន័យថា អ្នកស្រុកបានទាញព្រ័តផ្តាច់(ឧបកិច្ចថា ដាច់) ក្នុងន័យឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។
កាលពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៣ អ្នកស្រុកដែលរស់នៅក្នុងឃុំខ្វាវ ចំណុះជើងវត្តព្រះធាតុ ស្រុកជីក្រែង ខេត្តសៀមរាប បានមូលមតិគ្នារៀបចំពិធីឆ្លងចេត្រដែលវិធីមួយចំនួនធ្វើនៅតាមភូមិរៀងៗខ្លួន និងពិធីខ្លះធ្វើនៅវត្តព្រះធាតុ ក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
កិច្ចពិធីក្នុងពិធីឆ្លងចេត្រមានដូចជា៖ បិតផ្កាប្រាក់នៅតាមផ្ទះ និង ធ្វើផ្កាក្រមួន, ហែផ្កាក្រមួននិងផ្កាប្រាក់ចូលវត្ត ដើម្បីប្រគេនព្រះសង្ឃ, លេងភ្លេង និង រាំថ្វាយអ្នកតាល្បាក់សា នៅក្នុងបរិវេណវត្ត, ព្រះសង្ឃសូត្រមន្ត, ពេលព្រឹកប្រគេនចង្ហាន់ព្រឹក និង ថ្ងៃត្រង់, ចង្ហាន់ថ្ងៃត្រង់រួចហែប្រទក្សិណ ជុំវិញព្រះវិហារចំនួន៣ជុំ, ស្រង់ព្រះក្នុងវិហារ និងកម្មវិធីចុងក្រោយគឺទាញព្រ័ត។