ស្នូនក្អមឆ្នាំងខិតខំបន្តមុខរបរផលិតក្អមឆ្នាំងទាំងលំបាក 01,Nov,2023
ក្អមឆ្នាំងគឺជាវត្ថុសំខាន់ណាស់សម្រាប់ជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ព្រោះត្រូវការយកមកប្រើដាក់វត្ថុផ្សេងៗ ដូចជាសម្រាប់ចម្អិនអាហារ និង ដាក់ទឹក ស្រា ផ្អក ប្រហុក អំបិល ។ល។ និងក៏សម្រាប់ប្រើក្នុងពិធីសាសនាដែរ ដូចជាក្នុងពិធិរំលាយសព ជាដើម។
ប៉ុន្តែមុខរបរធ្វើក្អមឆ្នាំងជាមុខរបរពិបាករកចំណូល ស្របជាមួយការផលិតក្អមឆ្នាំងត្រូវការពេលវេលាច្រើន និងដំណាក់កាលនៃការផលិតជាច្រើនដំណាក់កាល មុននឹងបានជាផលិតផលសម្រាប់យកទៅលក់។