ចម្លាក់ព្រះពុទ្ធបដិមាក៏អាចឆ្លាក់បាននៅលើជញ្ជាំងភ្នំថ្មកំបោរ 01,Nov,2023
ព្រះពុទ្ធបដិមាចំនួនបីផ្ទាំងដែលបង្ហាញក្នុងទម្រង់ព្រះអង្គទ្រង់ប្រសូត្រ, ព្រះអង្គត្រាស់ដឹង និង ព្រះបរិនិព្វាន ត្រូវបានឆ្លាក់នៅលើជញ្ជាំងភ្នំសំពៅជាភ្នំថ្មកំបោរ ដែលនៅជាប់នឹងផ្លូវឡើងទៅលើភ្នំ។ ចម្លាក់ព្រះពុទ្ធបដិមាទាំងនេះបានចូលរួមចំណែកជួយទាក់ទាញភ្ញៀវទេចរជាតិនិងអន្ដរជាតិមកទស្សនាភ្នំសំពៅហូរហែមិនដាច់។
រៀងរាល់ពេលរសៀលថ្ងៃរៀបលិច ទេសចរមកទស្សនាភ្នំសំពៅ រីករាយនឹងទេសភាពភ្នំ ព្រះពុទ្ធបដិមា និង សត្វប្រចៀវដែលហើយចេញពីរូងភ្នំ នៅជាប់នឹងចម្លាក់ពុទ្ធបដិមាព្រះប្រសូត្រ។
សូមជម្រាបថា ភ្នំសំពៅគឺជាភ្នំថ្មកំបោរធម្មជាតិ ស្ថិតនៅក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង គឺជាភ្នំល្បីល្បាញក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មានកម្ពស់ប្រមាណ១០០ម៉ែត្រ និងមានចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។