ជនជាតិដើមភាគតិចព្នងនៅបន្តត្បាញ «កាផា» 20,Oct,2023
កាផា គឺជាឧបករណ៍ធ្វើពីឫស្សី (ភាគច្រើនឫស្សីពក) និង វល្លិផ្ដៅ ប្រើសម្រាប់ដាក់វត្ថុផ្សេងៗ។ គេច្រើនស្ពាយទៅ យកអុស បន្លែ ទំពាំង ស្រូវ អង្ករ ពោត ឬ ទៅបរបាញ់សម្រាប់ដាក់បាយ បារី បំពង់ដាក់ព្រួញជាដើម។
ដោយសារ កាផា ជាវត្ថុសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ បងប្អូនជនជាតិដើមភាគតិចព្នង នៅបន្តត្បាញកាផាសម្រាប់ប្រើប្រាស់ផង ក៏សម្រាប់លក់ជាវត្ថុអនុស្សាវរីយ ដល់ភ្ញៀវទេសចរជាតិនិងអន្ដរជាតិដែលមកកំសាន្ដនៅខេត្តមណ្ឌលគិរី។