ទម្លាប់របស់ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី យកផលិតផលដំណាំមកលក់នៅផ្សារ នៅតែមានដល់បច្ចុប្បន្ន 20,Oct,2023

នាពេលព្រឹកព្រលឹមស្រាងៗ នៅក្នុងទីរួមខេត្តមណ្ឌលគិរី បងប្អូនជនជាតិដើមភាគតិចដែលរស់នៅទីជិត ឬ ឆ្ងាយពីផ្សារ យកផលិតផលដំណាំផ្សេងៗ មានដូចជាបន្លែ ទំពាំង ចេក ។ល។ ដាក់ក្នុងកាផា ដើរស្ពាយ ចេញពីភូមិ យកមកលក់នៅផ្សារទីរួមខេត្តមណ្ឌលគិរី។