បដិមាព្រះពុទ្ធសាងក្នុងសម័យកណ្ដាល នៅក្នុងតំបន់អង្គរ ខេត្តសៀមរាប 20,Oct,2023
នៅតំបន់អង្គរ ខេត្តសៀមរាប ដែលល្បីល្បាញខាងសំណង់ប្រាសាទធំស្កឹមស្កៃ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាមព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ។ល។ ក៏នៅមានសំណង់ព្រះវិហារ ដែលតម្កល់ពុទ្ធបដិមាធំហំធំៗ ជាច្រើនទៀត ដែលសង់ក្នុងសម័យកណ្ដាល ចាប់ពីចុងសតវត្សរ៍ទី១៤មក។
ពុទ្ធបដិមាសម័យកណ្ដាលទាំងនោះមានដូចជា៖ បដិមាព្រះវិហារទេពប្រណម្យ, បដិមាព្រះវិហារព្រះសេអារ្យ, បដិមាព្រះវិហារប្រាំពីរល្វែង, បដិមាព្រះវិហារប្រាំបួនល្វែង, បដិមាព្រះវិហារព្រះអង្គគោកធ្លក, បដិមាព្រះវិហារព្រះឥន្ទ្រទេព, បដិមាព្រះវិហារព្រះអង្គខ្មៅ, បដិមាព្រះវិហារព្រះអង្គងោក ។ល។ ដែលមួយចំនួនស្ថិតនៅជុំវិញប្រាសាទបាយ័ន។
រូបថត៖ លោក ឡេង សត្យា